ព្រះត្រៃបិដក ភាគ ៩២

 [២៧១] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ ជា​ញាណ​វិប្បយុត្ត អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង មនិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៧២] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា សោ​តិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៧៣] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ​នោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ​នោះ​ទេ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ និង​អរូបព្រហ្ម​នោះ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637827147800157137
ទៅកាន់ទំព័រ៖