ព្រះត្រៃបិដក ភាគ ៩២

 [២៧៤] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ​នោះ ឯចក្ខុន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ​នោះ​ទេ បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ និង​អរូបព្រហ្ម​នោះ។
 [២៧៥] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [២៧៦] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៧៧] ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​អរូបព្រហ្ម​នោះ ឯឧបេ​ក្ខិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​អរូបព្រហ្ម​នោះ​ទេ ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637827148094844577
ទៅកាន់ទំព័រ៖