ព្រះត្រៃបិដក ភាគ ៩២
[២៧៨] ចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងអរូបព្រហ្មនោះ ឯមនិន្ទ្រិយ មិនមែនជាមិនកើតឡើង ក្នុងអរូបព្រហ្មនោះទេ ចក្ខុន្ទ្រិយ មិនកើតឡើងផង មនិន្ទ្រិយ មិនកើតឡើងផង ក្នុងអសញ្ញសត្វនោះ។ មួយទៀត មនិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៧៩] ឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៨០] ឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៨១] ឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ មិនកើតឡើង ក្នុងរូបាវចរសត្វនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជាមិនកើតឡើង ក្នុងរូបាវចរសត្វនោះទេ ឃានិន្ទ្រិយ មិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងអសញ្ញសត្វ និងអរូបព្រហ្មនោះ។
ID: 637827148374544016
ទៅកាន់ទំព័រ៖