ព្រះត្រៃបិដក ភាគ ៩២

មួយទៀត សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៨២] ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ ឯឧបេ​ក្ខិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ​ទេ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៨៣] ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ ឯមនិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ​ទេ ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង មនិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637827148621731555
ទៅកាន់ទំព័រ៖