ព្រះត្រៃបិដក ភាគ ៩២
[២៨៤] ឥត្ថិន្ទ្រិយ មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។បេ។
[២៨៥] បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ មួយទៀត ជីវិតិន្ទ្រិយ មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[២៨៦] បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងរូបាវចរសត្វនោះ ឯសោមនស្សិន្ទ្រិយ មិនមែនជាមិនកើតឡើង ក្នុងរូបាវចរសត្វនោះទេ បុរិសិន្ទ្រិយ មិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងអសញ្ញសត្វ និងអរូបព្រហ្មនោះ។ មួយទៀត សោមនស្សិន្ទ្រិយ មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៨៧] បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ មិនកើតឡើង ក្នុងរូបាវចរសត្វ និងអរូបាវចរសត្វនោះ ឯឧបេក្ខិន្ទ្រិយ មិនមែនជាមិនកើតឡើង ក្នុងរូបាវចរសត្វនោះទេ
ID: 637827149003657776
ទៅកាន់ទំព័រ៖