ព្រះត្រៃបិដក ភាគ ៩២

បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៨៨] បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ ឯមនិន្ទ្រិយ មិនមែន​ជា​មិនកើត​ឡើង ក្នុង​រូបាវចរ​សត្វ និង​អរូបាវចរ​សត្វ​នោះ​ទេ បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង មនិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយទៀត មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៨៩] ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កើតឡើង។
 [២៩០] ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយទៀត មនិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កើតឡើង។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637827149257407741
ទៅកាន់ទំព័រ៖