ព្រះត្រៃបិដក ភាគ ៩២
[២៩៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុ អ្នកមានសោតៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុ អ្នកមិនមានសោតៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង សោតិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សោតិន្ទ្រិយរបស់សត្វ អ្នកមិនមានសោតៈ អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានសោតៈ អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[២៩៧] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ
ID: 637827149799607935
ទៅកាន់ទំព័រ៖