ព្រះត្រៃបិដក ភាគ ៩២

ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [២៩៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ​របស់​ស្ត្រី អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637827150017107925
ទៅកាន់ទំព័រ៖