ព្រះត្រៃបិដក ភាគ ៩២
ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្រ្តី អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[២៩៩] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់បុរស អ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វ មិនមែនជាបុរស អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637827150205723735
ទៅកាន់ទំព័រ៖