ព្រះត្រៃបិដក ភាគ ៩២

 [៣០០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣០១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637827150437442551
ទៅកាន់ទំព័រ៖