ព្រះត្រៃបិដក ភាគ ៩២

មិនមែន​សទ្ធា មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិនមែន​វីរិយៈ មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិនមែន​សតិ មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិនមែន​សមាធិ មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិនមែន​បញ្ញា មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិនមែន​អនញ្ញ​តញ្ញស្សា​មី​តិ មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិន​មែន​អញ្ញៈ មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះថា​ឥន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ។

ចប់ ឧទ្ទេស​វារៈ។

ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637827084969491036
ទៅកាន់ទំព័រ៖