ព្រះត្រៃបិដក ភាគ ៩២
និទ្ទេសវារៈ
[១០] ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ចក្ខុន្ទ្រិយ ឈ្មោះថាចក្ខុឬ។ អើ។ សោតៈ ឈ្មោះថាសោតិន្ទ្រិយឬ។ ទិព្វសោតៈ តណ្ហាសោតៈ ឈ្មោះថាសោតៈ មិនឈ្មោះថាសោតិន្ទ្រិយទេ ឯសោតិន្ទ្រិយ ទើបឈ្មោះថាសោតៈផង សោតិន្ទ្រិយផង។ សោតិន្ទ្រិយ ឈ្មោះថាសោតៈឬ។ អើ។ ឃានៈ ឈ្មោះថាឃានិន្ទ្រិយឬ។ អើ។ ឃានិន្ទ្រិយ ឈ្មោះថាឃានៈឬ។ អើ។ ជិវ្ហា ឈ្មោះថាជិវ្ហិន្ទ្រិយឬ។ អើ។ ជិវ្ហិន្ទ្រិយ ឈ្មោះថាជិវ្ហាឬ។ អើ។ កាយ ឈ្មោះថាកាយិន្ទ្រិយឬ។ ពួកធម៌ដ៏សេស លើកតែកាយិន្ទ្រិយចេញ ឈ្មោះថាកាយ មិនឈ្មោះថាកាយិន្ទ្រិយទេ ឯកាយិន្ទ្រិយ ទើបឈ្មោះថាកាយផង កាយិន្ទ្រិយផង។ កាយិន្ទ្រិយ ឈ្មោះថាកាយឬ។ អើ។ មនៈ ឈ្មោះថាមនិន្ទ្រិយឬ។ អើ។ មនិន្ទ្រិយ ឈ្មោះថាមនៈឬ។ អើ។
[១១] ឥត្ថី ឈ្មោះថាឥត្ថិន្ទ្រិយឬ។ មិនមែនទេ។ ឥត្ថិន្ទ្រិយ ឈ្មោះថាឥត្ថីឬ។ មិនមែនទេ។ បុរិសៈ ឈ្មោះថាបុរិសិន្ទ្រិយឬ។ មិនមែនទេ។ បុរិសិន្ទ្រិយ ឈ្មោះថាបុរិសៈឬ។ មិនមែនទេ។ ជីវិត ឈ្មោះថាជីវិតិន្ទ្រិយឬ។ អើ។ ជីវិតិន្ទ្រិយ ឈ្មោះថាជីវិតឬ។ អើ។
ID: 637827085213865711
ទៅកាន់ទំព័រ៖