ព្រះត្រៃបិដក ភាគ ៩២

 [១២] សុខៈ ឈ្មោះថា​សុ​ខិន្ទ្រិយ​ឬ។ អើ។ សុ​ខិន្ទ្រិយ ឈ្មោះថា​សុខៈ​ឬ។ អើ។ ទុក្ខៈ ឈ្មោះថា​ទុ​ក្ខិន្ទ្រិយ​ឬ។ អើ។ ទុ​ក្ខិន្ទ្រិយ ឈ្មោះថា​ទុក្ខៈ​ឬ។ អើ។ សោមនស្ស ឈ្មោះថា​សោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។ សោ​មនស្សិ​ន្ទ្រិយ ឈ្មោះថា​សោមនស្ស​ឬ។ អើ។ ទោមនស្ស ឈ្មោះថា​ទោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។ ទោ​មនស្សិ​ន្ទ្រិយ ឈ្មោះថា​ទោមនស្ស​ឬ។ អើ។ ឧបេក្ខា ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ឬ។ ពួក​ធម៌​ដ៏​សេស លើក​តែ​ឧបេ​ក្ខិន្ទ្រិយ​ចេញ ឈ្មោះថា​ឧបេក្ខា ឯឧបេក្ខា មិន​ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ទេ ឧបេ​ក្ខិន្ទ្រិយ ទើប​ឈ្មោះថា​ឧបេក្ខា​ផង ឧបេ​ក្ខិន្ទ្រិយ​ផង។ ឧបេ​ក្ខិន្ទ្រិយ ឈ្មោះថា ឧបេក្ខា​ឬ។ អើ។
 [១៣] សទ្ធា ឈ្មោះថា​សទ្ធិន្ទ្រិយ​ឬ។ អើ។ សទ្ធិន្ទ្រិយ ឈ្មោះថា​សទ្ធា​ឬ។ អើ។ វីរិយៈ ឈ្មោះ​ថា​វីរិយិ​ន្ទ្រិយ​ឬ។ អើ។ វីរិយិ​ន្ទ្រិយ ឈ្មោះថា​វីរិយៈ​ឬ។ អើ។ សតិ ឈ្មោះ​ថា​សតិ​ន្ទ្រិយ​ឬ។ អើ។ សតិ​ន្ទ្រិយ ឈ្មោះថា​សតិ​ឬ។ អើ។ សមាធិ ឈ្មោះថា​សមា​ធិន្ទ្រិយ​ឬ។ អើ។ សមា​ធិន្ទ្រិយ ឈ្មោះថា​សមាធិ​ឬ។ អើ។ បញ្ញា ឈ្មោះ​ថា​បញ្ញិ​ន្ទ្រិយ​ឬ។ អើ។ បញ្ញិ​ន្ទ្រិយ ឈ្មោះថា​បញ្ញា​ឬ។ អើ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637827085434502823
ទៅកាន់ទំព័រ៖