ព្រះត្រៃបិដក ភាគ ៩២

 [១៤] អនញ្ញ​តញ្ញស្សា​មី​តិ ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ឬ។ អើ។ អញ្ញៈ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ អញ្ញិ​ន្ទ្រិយ ឈ្មោះ​ថា​អញ្ញៈ​ឬ។ អើ។ អញ្ញាតា​វី ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វី​ឬ។ អើ។
 [១៥] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឈ្មោះថា​ចក្ខុ​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​ចក្ខុន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ចក្ខុ​ផង មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ផង។ មិនមែន​សោតៈ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​សោ​តិ​ន្ទ្រិយ មិន​ឈ្មោះថា​សោតៈ​ឬ។ ទិព្វ​សោតៈ តណ្ហា​សោតៈ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ទេ ឈ្មោះថា​សោតៈ​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សោតៈ និង​សោ​តិ​ន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សោតៈ​ផង មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ផង។ មិនមែន​ឃានៈ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​ឃា​និ​ន្ទ្រិយ មិន​ឈ្មោះថា​ឃានៈ​ឬ។ អើ។ មិនមែន​ជិវ្ហា មិន​ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ អើ។ មិនមែន​ជិវ្ហិន្ទ្រិយ មិន​ឈ្មោះថា​ជិវ្ហា​ឬ។ អើ។ មិនមែន​កាយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ អើ។ មិនមែន​កាយិន្ទ្រិយ មិន​ឈ្មោះថា​កាយ​ឬ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637827085636550291
ទៅកាន់ទំព័រ៖