ព្រះត្រៃបិដក ភាគ ៩២

ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ ឈ្មោះថា​កាយ​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយ និង​កាយិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​កាយ​ផង មិន​ឈ្មោះថា​កាយិន្ទ្រិយ​ផង។ មិន​មែន​មនៈ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ មិន​មែន​មនិន្ទ្រិយ មិន​ឈ្មោះ​ថាម​នៈ​ឬ។ អើ។
 [១៦] មិនមែន​ឥត្ថី មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ ឥត្ថិន្ទ្រិយ មិន​ឈ្មោះថា​ឥត្ថី​ទេ ឈ្មោះ​ថា​ឥត្ថិន្ទ្រិ​យតែ​ប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឥត្ថី និង​ឥត្ថិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឥត្ថី​ផង មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ផង។ មិន​មែន​ឥត្ថិន្ទ្រិយ មិន​ឈ្មោះថា​ឥត្ថី​ឬ។ ឥត្ថី មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ទេ ឈ្មោះថា​ឥត្ថី​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឥត្ថី និង​ឥត្ថិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឥត្ថី​ផង មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ផង។ មិនមែន​បុរិសៈ មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ បុរិ​សិន្ទ្រិយ មិន​ឈ្មោះថា​បុរិសៈ​ទេ ឈ្មោះថា​បុរិ​សិន្ទ្រិ​យតែ​ប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​បុរិ​សិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ផង។ មិនមែន​បុរិ​សិន្ទ្រិយ មិន​ឈ្មោះថា​បុរិសៈ​ឬ។ បុរិសៈ មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ទេ ឈ្មោះថា​បុរិសៈ​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​បុរិ​សិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ផង។ មិនមែន​ជីវិត មិន​ឈ្មោះថា ជីវិតិន្ទ្រិយ​ឬ។ អើ។ មិនមែន​ជីវិតិន្ទ្រិយ មិន​ឈ្មោះថា​ជីវិត​ឬ។ អើ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637827085871887352
ទៅកាន់ទំព័រ៖