ព្រះត្រៃបិដក ភាគ ៩២

 [១៧] មិនមែន​សុខៈ មិន​ឈ្មោះថា​សុ​ខិន្ទ្រិយ​ឬ។ អើ។ មិនមែន​សុ​ខិន្ទ្រិយ មិន​ឈ្មោះថា​សុខៈ​ឬ។ អើ។ មិនមែន​ទុក្ខៈ មិន​ឈ្មោះថា​ទុ​ក្ខិន្ទ្រិយ​ឬ។ អើ។ មិនមែន​ទុ​ក្ខិន្ទ្រិយ មិន​ឈ្មោះថា​ទុក្ខៈ​ឬ។ អើ។ មិនមែន​សោមនស្ស មិន​ឈ្មោះថា​សោ​មនស្សិ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​សោ​មនស្សិ​ន្ទ្រិយ មិន​ឈ្មោះថា​សោមនស្ស​ឬ។ អើ។ មិនមែន​ទោស​មនស្ស មិន​ឈ្មោះថា​ទោ​មនស្សិ​ន្ទ្រិយ។ អើ។ មិនមែន​ទោ​មនស្សិ​ន្ទ្រិយ មិន​ឈ្មោះថា​ទោមនស្ស​ឬ។ អើ។ មិនមែន​ឧបេក្ខា មិន​ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ឬ។ អើ។ មិន​មែន​ឧបេ​ក្ខិន្ទ្រិយ មិន​ឈ្មោះថា ឧបេក្ខា​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែង​តែ​ឧបេ​ក្ខិន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ទេ ឈ្មោះថា​ឧបេក្ខា​តែប៉ុណ្ណោះ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឧបេក្ខា និង​ឧបេ​ក្ខិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឧបេក្ខា​ផង មិន​ឈ្មោះថា ឧបេ​ក្ខិន្ទ្រិយ​ផង។
 [១៨] មិនមែន​សទ្ធា មិន​ឈ្មោះថា​សទ្ធិន្ទ្រិយ​ឬ។ អើ។ មិនមែន​សទ្ធិន្ទ្រិយ មិន​ឈ្មោះថា​សទ្ធា​ឬ។ អើ។ មិនមែន​វីរិយៈ មិន​ឈ្មោះ​ថា​វីរិយិ​ន្ទ្រិយ​ឬ។ អើ។ មិន​មែ​នវីរិយិន្ទ្រិយ មិន​ឈ្មោះថា​វីរិយៈ​ឬ។ អើ។ មិនមែន​សតិ មិន​ឈ្មោះ​ថា​សតិ​ន្ទ្រិយ​ឬ។ អើ។ មិន​មែន​សតិ​ន្ទ្រិយ មិន​ឈ្មោះថា​សតិ​ឬ។ អើ។ មិនមែន​សមាធិ មិន​ឈ្មោះថា​សមា​ធិន្ទ្រិយ​ឬ។ អើ។ មិនមែន​សមា​ធិន្ទ្រិយ មិន​ឈ្មោះថា​សមាធិ​ឬ។ អើ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637827086124700092
ទៅកាន់ទំព័រ៖