ព្រះត្រៃបិដក ភាគ ៩២

ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ កាយិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង កាយិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ មនិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង មនិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ទេ។
 [២១] ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ ឥត្ថិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឥត្ថិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ បុរិ​សិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង បុរិ​សិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637827086598930786
ទៅកាន់ទំព័រ៖