ព្រះត្រៃបិដក ភាគ ៩២
ពួកឥន្ទ្រិយ ឈ្មោះថាទោមនស្សិន្ទ្រិយឬ។ ទោមនស្សិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ទោមនស្សិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាទោមនស្សិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាឧបេក្ខិន្ទ្រិយឬ។ ឧបេក្ខិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ឧបេក្ខិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាឧបេក្ខិន្ទ្រិយទេ។
[២៣] ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាសទ្ធិន្ទ្រិយឬ។ សទ្ធិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង សទ្ធិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាសទ្ធិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាវីរិយិន្ទ្រិយឬ។
ID: 637827087028355660
ទៅកាន់ទំព័រ៖