ព្រះត្រៃបិដក ភាគ ៩២
អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញិន្ទ្រិយឬ។ អញ្ញិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថាចក្ខុ មិនឈ្មោះថាចក្ខុន្ទ្រិយទេ ឯចក្ខុន្ទ្រិយ ទើបឈ្មោះថាចក្ខុផង ចក្ខុន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អញ្ញាតាវិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញាតាវិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយទេ។
[២៥] សោតៈ ឈ្មោះថាសោតិន្ទ្រិយឬ។ ទិព្វសោតៈ តណ្ហាសោតៈ ឈ្មោះថាសោតៈ មិនឈ្មោះថាសោតិន្ទ្រិយទេ ឯសោតិន្ទ្រិយ ទើបឈ្មោះថាសោតៈផង សោតិន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ចក្ខុន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ចក្ខុន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយទេ។បេ។ សោតៈ ឈ្មោះថាសោតិន្ទ្រិយឬ។ ទិព្វសោតៈ តណ្ហាសោតៈ ឈ្មោះថាសោតៈ មិនឈ្មោះថាសោតិន្ទ្រិយទេ
ID: 637827087530205905
ទៅកាន់ទំព័រ៖