ព្រះត្រៃបិដក ភាគ ៩២

ឯសោ​តិ​ន្ទ្រិយ ទើប​ឈ្មោះថា​សោតៈ​ផង សោ​តិ​ន្ទ្រិយ​ផង។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [២៦] ឃានៈ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ ឃានៈ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [២៧] ជិវ្ហា ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ ជិវ្ហា ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា អញ្ញាតា​វិន្ទ្រិយ​ទេ។
 [២៨] កាយៈ ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយិន្ទ្រិយ​ចេញ ឈ្មោះថា​កាយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637827087814112199
ទៅកាន់ទំព័រ៖