ព្រះត្រៃបិដក ភាគ ៩២

ឯកាយិន្ទ្រិយ ទើប​ឈ្មោះថា​កាយ​ផង កាយិន្ទ្រិយ​ផង។ ពួក​ឥន្ទ្រិយ ឈ្មោះថា ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ កាយ ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កាយិន្ទ្រិយ​ចេញ ឈ្មោះថា​កាយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ ឯកាយិន្ទ្រិយ ទើប​ឈ្មោះថា​កាយ​ផង កាយិន្ទ្រិយ​ផង។ ពួក​ឥន្ទ្រិយ ឈ្មោះថា អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [២៩] មនៈ ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ មនៈ ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [៣០] ឥត្ថី ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ មិនមែនទេ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637827088069893443
ទៅកាន់ទំព័រ៖