ព្រះត្រៃបិដក ភាគ ៩២

បេ។ ឥត្ថី ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ មិនមែនទេ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [៣១] បុរិសៈ ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ មិនមែនទេ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ បុរិសៈ ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ មិនមែនទេ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [៣២] ជីវិត ឈ្មោះថា​ជីវិតិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ ជីវិត ឈ្មោះថា​ជីវិតិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [៣៣] សុខ ឈ្មោះថា​សុ​ខិន្ទ្រិយ​ឬ។ អើ។បេ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637827088328968822
ទៅកាន់ទំព័រ៖