ព្រះត្រៃបិដក ភាគ ៩២
ទុក្ខៈ ឈ្មោះថាទុក្ខិន្ទ្រិយឬ។ អើ។បេ។ សោមនស្ស ឈ្មោះថាសោមនស្សិន្ទ្រិយឬ។ អើ។បេ។ ទោសមនស្ស ឈ្មោះថាទោមនស្សិន្ទ្រិយឬ។ អើ។បេ។ ឧបេក្ខា ឈ្មោះថាឧបេក្ខិន្ទ្រិយឬ។ ពួកឧបេក្ខាដ៏សេស វៀរលែងតែឧបេក្ខិន្ទ្រិយចេញ ឈ្មោះថាឧបេក្ខា មិនឈ្មោះថាឧបេក្ខិន្ទ្រិយទេ ឯឧបេក្ខិន្ទ្រិយ ទើបឈ្មោះថាឧបេក្ខាផង ឧបេក្ខិន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ចក្ខុន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ចក្ខុន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយទេ។បេ។ ឧបេក្ខា ឈ្មោះថាឧបេក្ខិន្ទ្រិយឬ។ ពួកឧបេក្ខាដ៏សេស វៀរលែងតែឧបេក្ខិន្ទ្រិយចេញ ឈ្មោះថាឧបេក្ខា មិនឈ្មោះថាឧបេក្ខិន្ទ្រិយទេ ឯឧបេក្ខិន្ទ្រិយ ទើបឈ្មោះថាឧបេក្ខាផង ឧបេក្ខិន្ទ្រិយផង។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អញ្ញាតាវិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញាតាវិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយទេ។
[៣៤] សទ្ធា ឈ្មោះថាសទ្ធិន្ទ្រិយឬ។ អើ។បេ។ វីរិយៈ ឈ្មោះថាវីរិយិន្ទ្រិយឬ។ អើ។បេ។ សតិ ឈ្មោះថាសតិន្ទ្រិយឬ។ អើ។បេ។ សមាធិ ឈ្មោះថាសមាធិន្ទ្រិយឬ។ អើ។បេ។ បញ្ញា ឈ្មោះថាបញ្ញិន្ទ្រិយឬ។ អើ។បេ។
[៣៥] អនញ្ញតញ្ញស្សាមីតិ ឈ្មោះថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។បេ។អញ្ញៈ ឈ្មោះថា អញ្ញិន្ទ្រិយឬ។ អើ។
ID: 637827088561625104
ទៅកាន់ទំព័រ៖