ព្រះត្រៃបិដក ភាគ ៩២

បេ។ អញ្ញាតា​វី ឈ្មោះថា អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ អញ្ញាតា​វី ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អញ្ញិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ទេ។
 [៣៦] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។
 [៣៧] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​បុរិ​សិន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ជីវិតិន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637827088825269028
ទៅកាន់ទំព័រ៖