ព្រះត្រៃបិដក ភាគ ៩២

 [៤៥] មិន​មែន​មនៈ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិន​មែន​មនៈ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [៤៦] មិនមែន​ឥត្ថី មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ ឥន្ទ្រិយ មិន​ឈ្មោះថា​ឥត្ថី​ទេ ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឥត្ថី និង​ឥត្ថិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឥត្ថី​ផង មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​ឥត្ថី មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ ឥត្ថិន្ទ្រិយ មិន​ឈ្មោះថា​ឥត្ថី​ទេ ឈ្មោះថា​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឥត្ថី និង​ឥត្ថិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឥត្ថី​ផង មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [៤៧] មិនមែន​បុរិសៈ មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ បុរិ​សិន្ទ្រិយ មិន​ឈ្មោះថា​បុរិសៈ​ទេ ឈ្មោះថា​បុរិ​សិន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​បុរិ​សិន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637827089675593364
ទៅកាន់ទំព័រ៖