ព្រះត្រៃបិដក ភាគ ៩២
មិនមែនសមាធិ មិនឈ្មោះថាសមាធិន្ទ្រិយ មិនមែនសមាធិន្ទ្រិយ មិនឈ្មោះថាសមាធិ។ មិនមែនបញ្ញា មិនឈ្មោះថាបញ្ញិន្ទ្រិយ មិនមែនបញ្ញិន្ទ្រិយ មិនឈ្មោះថាបញ្ញា។ មិនមែនអនញ្ញតញ្ញស្សាមីតិ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយ មិនមែនអនញ្ញតញ្ញស្សាមីតិន្ទ្រិយ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិ។ មិនមែនអញ្ញៈ មិនឈ្មោះថាអញ្ញិន្ទ្រិយ មិនមែនអញ្ញិន្ទ្រិយ មិនឈ្មោះថាអញ្ញៈ។ មិនមែនអញ្ញាតាវី មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយ មិនមែនអញ្ញាតាវិន្ទ្រិយ មិនឈ្មោះថា អញ្ញាតាវី។
[៤] ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសោតិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាឃានិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាជិវ្ហិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាកាយិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាមនិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាឥត្ថិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាបុរិសិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាជីវិតិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសុខិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាទុក្ខិន្ទ្រិយ។ ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសោមនស្សិន្ទ្រិយ។
ID: 637827081969233974
ទៅកាន់ទំព័រ៖