ព្រះត្រៃបិដក ភាគ ៩២
កាយ ឈ្មោះថាឥន្ទ្រិយឬ។ កាយណា ឈ្មោះថាឥន្ទ្រិយ កាយនោះ ឈ្មោះថាកាយផង ឥន្ទ្រិយផង កាយដ៏សេស មិនឈ្មោះថាឥន្ទ្រិយទេ។ ពួកឥន្ទ្រិយ ឈ្មោះថាកាយិន្ទ្រិយឬ។ កាយិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង កាយិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាកាយិន្ទ្រិយទេ។ មនៈ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាមនិន្ទ្រិយឬ។ មនិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង មនិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាមនិន្ទ្រិយទេ។
[៦៣] ឥត្ថី ឈ្មោះថាឥន្ទ្រិយឬ។ មិនមែនទេ។ ពួកឥន្ទ្រិយ ឈ្មោះថាឥត្ថិន្ទ្រិយឬ។ ឥត្ថិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ឥត្ថិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាឥត្ថិន្ទ្រិយទេ។ បុរិសៈ ឈ្មោះថាឥន្ទ្រិយឬ។ មិនមែនទេ។ ពួកឥន្ទ្រិយ ឈ្មោះថា បុរិសិន្ទ្រិយឬ។ បុរិសិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង បុរិសិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាបុរិសិន្ទ្រិយទេ។ ជីវិត ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា ជីវិតិន្ទ្រិយឬ។ ជីវិតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ជីវិតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថា ជីវិតិន្ទ្រិយទេ។
[៦៤] សុខៈ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា សុខិន្ទ្រិយឬ។ សុខិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង សុខិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថា សុខិន្ទ្រិយទេ។
ID: 637827091258514174
ទៅកាន់ទំព័រ៖