ព្រះត្រៃបិដក ភាគ ៩២

ទុក្ខ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ទុ​ក្ខិន្ទ្រិយ​ឬ។ ទុ​ក្ខិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ទុ​ក្ខិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា ទុ​ក្ខិន្ទ្រិយ​ទេ។ សោមនស្ស ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​សោ​មនស្សិ​ន្ទ្រិយ​ឬ។ សោ​មនស្សិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង សោ​មនស្សិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា សោ​មនស្សិ​ន្ទ្រិយ​ទេ។ ទោមនស្ស ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា ទោ​មនស្សិ​ន្ទ្រិយ​ឬ។ ទោ​មនស្សិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ទោ​មនស្សិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ទោ​មនស្សិ​ន្ទ្រិយ​ទេ។ ឧបេក្ខា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ឧបេក្ខា​ណា ឈ្មោះថា​ឥន្ទ្រិយ ឧបេក្ខា​នោះ ឈ្មោះថា​ឧបេក្ខា​ផង ឥន្ទ្រិយ​ផង ឧបេក្ខា​ដ៏​សេស មិន​ឈ្មោះថា​ឥន្ទ្រិយ​ទេ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ឬ។ ឧបេ​ក្ខិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឧបេ​ក្ខិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​ឧបេ​ក្ខិន្ទ្រិយ​ទេ។
 [៦៥] សទ្ធា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​សទ្ធិន្ទ្រិយ​ឬ។ សទ្ធិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង សទ្ធិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​សទ្ធិន្ទ្រិយ​ទេ។ វីរិយៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា វីរិយិ​ន្ទ្រិយ​ឬ។ វីរិយិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង វីរិយិ​ន្ទ្រិយ​ផង
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637827091455701573
ទៅកាន់ទំព័រ៖