ព្រះត្រៃបិដក ភាគ ៩២
ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាវីរិយិន្ទ្រិយទេ។ សតិ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាសតិន្ទ្រិយឬ។ សតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង សតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាសតិន្ទ្រិយទេ។ សមាធិ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាសមាធិន្ទ្រិយឬ។ សមាធិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង សមាធិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាសមាធិន្ទ្រិយទេ។ បញ្ញា ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា បញ្ញិន្ទ្រិយឬ។ បញ្ញិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង បញ្ញិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាបញ្ញិន្ទ្រិយទេ។
[៦៦] អនញ្ញតញ្ញស្សាមីតិ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ។ អញ្ញៈ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញិន្ទ្រិយឬ។ អញ្ញិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញិន្ទ្រិយទេ។ អញ្ញាតាវី ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អញ្ញាតាវិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញាតាវិន្ទ្រិយផង
ID: 637827091642108226
ទៅកាន់ទំព័រ៖