ព្រះត្រៃបិដក ភាគ ៩២

មិនមែន​កាយ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​កាយ​ន្ទ្រិយ​ឬ។ អើ។ មិន​មែន​មនៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែម​នៈ​ចេញ មិន​ឈ្មោះ​ថាម​នៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែង​តែម​នៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថាម​នៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ ។
 [៦៨] មិនមែន​ឥត្ថី មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ឥត្ថី​ចេញ មិន​ឈ្មោះថា​ឥត្ថី ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ឥត្ថី និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ឥត្ថី​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ អើ។ មិនមែន​បុរិសៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បុរិសៈ​ចេញ មិន​ឈ្មោះថា​បុរិសៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ អើ។ មិនមែន​ជីវិត មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ជីវិត​ចេញ មិន​ឈ្មោះថា​ជីវិត ឈ្មោះថា​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ជីវិត និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ជីវិត​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637827092088056835
ទៅកាន់ទំព័រ៖