ព្រះត្រៃបិដក ភាគ ៩២
មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាជីវិតិន្ទ្រិយឬ។ អើ។
[៦៩] មិនមែនសុខៈ មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសុខៈចេញ មិនឈ្មោះថាសុខៈ ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសុខៈ និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសុខៈផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាសុខិន្ទ្រិយឬ។ អើ។ មិនមែនទុក្ខ មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែទុក្ខចេញ មិនឈ្មោះថាទុក្ខ ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែទុក្ខ និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាទុក្ខផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាទុក្ខិន្ទ្រិយឬ។ អើ។ មិនមែនសោមនស្ស មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសោមនស្សចេញ មិនឈ្មោះថាសោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាសោមនស្សិន្ទ្រិយឬ។ អើ។ មិនមែនទោមនស្ស មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែទោមនស្សចេញ មិនឈ្មោះថាទោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែទោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាទោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាទោមនស្សិន្ទ្រិយឬ។
ID: 637827092283528257
ទៅកាន់ទំព័រ៖