ព្រះត្រៃបិដក ភាគ ៩២

ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​សមាធិ​ចេញ មិន​ឈ្មោះថា​សមាធិ ឈ្មោះ​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សមាធិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សមាធិ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​សមា​ធិន្ទ្រិយ​ឬ។ អើ។ មិនមែន​បញ្ញា មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បញ្ញា​ចេញ មិន​ឈ្មោះថា​បញ្ញា ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បញ្ញា និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បញ្ញា​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​បញ្ញិ​ន្ទ្រិយ​ឬ។ អើ។
 [៧១] មិនមែន​អនញ្ញ​តញ្ញស្សា​មី​តិ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អនញ្ញ​តញ្ញស្សា​មី​តិ​ចេញ មិន​ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អនញ្ញ​តញ្ញស្សា​មី​តិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ផង មិន​ឈ្មោះថា​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ មិន​មែន​អញ្ញៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែ​អញ្ញៈ​ចេញ មិន​ឈ្មោះ​ថា​អញ្ញៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែ​អញ្ញៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថា​អញ្ញៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637827092697506028
ទៅកាន់ទំព័រ៖