ព្រះត្រៃបិដក ភាគ ៩២

មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វី​ឬ។ អើ ។
 [៧២] ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ សោ​តិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង សោ​តិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ ឃា​និ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឃា​និ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ ជិវ្ហិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ជិវ្ហិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ កាយិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង កាយិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ មនិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង មនិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ​ទេ។
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637827092890162429
ទៅកាន់ទំព័រ៖