ព្រះត្រៃបិដក ភាគ ៩២
[៧៦] ចក្ខុ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាអញ្ញិន្ទ្រិយឬ។ អញ្ញិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញិន្ទ្រិយទេ។ ចក្ខុ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថា អញ្ញាតាវិន្ទ្រិយឬ។ អញ្ញាតាវិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង អញ្ញាតាវិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយទេ។
[៧៧] សោតៈ ឈ្មោះថាឥន្ទ្រិយឬ។ សោតៈណា ឈ្មោះថាឥន្ទ្រិយ សោតៈនោះ ឈ្មោះថាសោតៈផង ឥន្ទ្រិយផង សោតៈដ៏សេស មិនឈ្មោះថាឥន្ទ្រិយទេ។ ពួកឥន្ទ្រិយ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ចក្ខុន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ចក្ខុន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយទេ។បេ។ សោតៈ ឈ្មោះថាឥន្ទ្រិយឬ។ សោតៈណា ឈ្មោះថាឥន្ទ្រិយ សោតៈនោះ ឈ្មោះថាសោតៈផង ឥន្ទ្រិយផង សោតៈដ៏សេស មិនឈ្មោះថាឥន្ទ្រិយទេ។ ពួកឥន្ទ្រិយ ឈ្មោះថា អញ្ញាតាវិន្ទ្រិយឬ។
ID: 637827093598164579
ទៅកាន់ទំព័រ៖