ព្រះត្រៃបិដក ភាគ ៩២

ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។ ទុក្ខៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ សោមនស្ស ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ ទោមនស្ស ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ ឧបេក្ខា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ឧបេក្ខា​ណា ឈ្មោះថា​ឥន្ទ្រិយ ឧបេក្ខា​នោះ ឈ្មោះថា​ឧបេក្ខា​ផង ឥន្ទ្រិយ​ផង ឧបេក្ខា​ដ៏​សេស មិន​ឈ្មោះថា​ឥន្ទ្រិយ​ទេ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ ឧបេក្ខា ឈ្មោះថា​ឥន្ទ្រិយ​ឬ។។ ឧបេក្ខា​ណា ឈ្មោះថា​ឥន្ទ្រិយ ឧបេក្ខា​នោះ ឈ្មោះថា​ឧបេក្ខា​ផង ឥន្ទ្រិយ​ផង ឧបេក្ខា​ដ៏​សេស មិន​ឈ្មោះថា​ឥន្ទ្រិយ​ទេ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។
 [៨៦] សទ្ធា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ វី​វិយៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ សតិ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ សមាធិ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។ បញ្ញា ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។បេ។
 [៨៧] អនញ្ញ​តញ្ញស្សា​មី​តិ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637827094532866818
ទៅកាន់ទំព័រ៖