ព្រះត្រៃបិដក ភាគ ៩២

។បេ។ អញ្ញៈ ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ អញ្ញាតា​វិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញាតា​វិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ទេ។ អញ្ញាតា​វី ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ចក្ខុន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ចក្ខុន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ។បេ។ អញ្ញាតា​វី ឈ្មោះថា​ឥន្ទ្រិយ​ឬ។ អើ។ ពួក​ឥន្ទ្រិយ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អញ្ញិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង អញ្ញិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ទេ ។
 [៨៨] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ចក្ខុ​ចេញ មិន​ឈ្មោះថា​ចក្ខុ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ចក្ខុ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ចក្ខុ​ចេញ មិន​ឈ្មោះថា​ចក្ខុ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​ពួក​ឥន្ទ្រិយ​ចេញ
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637827094798669381
ទៅកាន់ទំព័រ៖