ព្រះត្រៃបិដក ភាគ ៩២
មិនឈ្មោះថាឃានៈផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនឃានៈ មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែឃានៈចេញ មិនឈ្មោះថាឃានៈ ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែឃានៈ និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាឃានៈផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
[៩១] មិនមែនជិវ្ហា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែជិវ្ហាចេញ មិនឈ្មោះថាជិវ្ហា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែជិវ្ហា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាជិវ្ហាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនជិវ្ហា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែជិវ្ហាចេញ មិនឈ្មោះថាជិវ្ហា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែជិវ្ហា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាជិវ្ហាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
[៩២] មិនមែនកាយ មិនឈ្មោះថាឥន្ទ្រិយឬ។ អើ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនកាយ មិនឈ្មោះថាឥន្ទ្រិយឬ។ អើ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
ID: 637827095303044378
ទៅកាន់ទំព័រ៖