ព្រះត្រៃបិដក ភាគ ៩២
[៩៣] មិនមែនមនៈ មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែមនៈចេញ មិនឈ្មោះថាមនៈ ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែមនៈ និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាមនៈផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ ។បេ។ មិនមែនមនៈ មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែមនៈចេញ មិនឈ្មោះថាមនៈ ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែមនៈ និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាមនៈផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
[៩៤] មិនមែនឥត្ថី មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែឥត្ថីចេញ មិនឈ្មោះថាឥត្ថី ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែឥត្ថី និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាឥត្ថីផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនឥត្ថី មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែឥត្ថីចេញ មិនឈ្មោះថាឥត្ថី ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែឥត្ថី និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាឥត្ថីផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
ID: 637827095558681093
ទៅកាន់ទំព័រ៖