ព្រះត្រៃបិដក ភាគ ៩២

 [៩៥] មិនមែន​បុរិសៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បុរិសៈ​ចេញ មិន​ឈ្មោះថា​បុរិសៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​បុរិសៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បុរិសៈ​ចេញ មិន​ឈ្មោះថា​បុរិសៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បុរិសៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បុរិសៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [៩៦] មិនមែន​ជីវិត មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ជីវិត​ចេញ មិន​ឈ្មោះថា​ជីវិត ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ជីវិត និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ជីវិត​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​ជីវិត មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​ជីវិត​ចេញ មិន​ឈ្មោះថា​ជីវិត ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​ជីវិត និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​ជីវិត​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637827095820712688
ទៅកាន់ទំព័រ៖