ព្រះត្រៃបិដក ភាគ ៩២
            
        
        
            
            
                
                ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសោមនស្សចេញ មិនឈ្មោះថាសោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនសោមនស្ស មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសោមនស្សចេញ មិនឈ្មោះថាសោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
 [១០០] មិនមែនទោមនស្ស មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែទោមនស្សចេញ មិនឈ្មោះថាទោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែទោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាទោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនទោមនស្ស មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែទោមនស្សចេញ មិនឈ្មោះថាទោមនស្ស ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែទោមនស្ស និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាទោមនស្សផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
            
            
         
        
            
                ID: 637827096349493966 
                
            
            
                ទៅកាន់ទំព័រ៖