ព្រះត្រៃបិដក ភាគ ៩២
[១០១] មិនមែនឧបេក្ខា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែឧបេក្ខាចេញ មិនឈ្មោះថាឧបេក្ខា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែឧបេក្ខា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាឧបេក្ខាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនឧបេក្ខា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែឧបេក្ខាចេញ មិនឈ្មោះថាឧបេក្ខា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែឧបេក្ខា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាឧបេក្ខាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
[១០២] មិនមែនសទ្ធា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសទ្ធាចេញ មិនឈ្មោះថាសទ្ធា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសទ្ធា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសទ្ធាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនសទ្ធា មិនឈ្មោះថាឥន្ទ្រិយឬ។ ពួកឥន្ទ្រិយដ៏សេស វៀរលែងតែសទ្ធាចេញ មិនឈ្មោះថាសទ្ធា ឈ្មោះថាពួកឥន្ទ្រិយ ពួកធម៌ដ៏សេស វៀរលែងតែសទ្ធា និងពួកឥន្ទ្រិយចេញ មិនឈ្មោះថាសទ្ធាផង មិនឈ្មោះថាពួកឥន្ទ្រិយផង។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។
ID: 637827096569661704
ទៅកាន់ទំព័រ៖