ព្រះត្រៃបិដក ភាគ ៩២

 [១០៣] មិនមែន​វីរិយៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​វីរិយៈ​ចេញ មិន​ឈ្មោះថា​វីរិយៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វីរិយៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​វីរិយៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​វីរិយៈ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​វីរិយៈ​ចេញ មិន​ឈ្មោះថា​វីរិយៈ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​វីរិយៈ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​វីរិយៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [១០៤] មិនមែន​សតិ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​សតិ​ចេញ មិន​ឈ្មោះថា​សតិ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សតិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សតិ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​សតិ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​សតិ​ចេញ មិន​ឈ្មោះថា​សតិ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សតិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សតិ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637827096779661658
ទៅកាន់ទំព័រ៖