ព្រះត្រៃបិដក ភាគ ៩២

 [១០៥] មិនមែន​សមាធិ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​សមាធិ​ចេញ មិន​ឈ្មោះថា​សមាធិ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សមាធិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សមាធិ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​សមាធិ មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​សមាធិ​ចេញ មិន​ឈ្មោះថា​សមាធិ ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​សមាធិ និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​សមាធិ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [១០៦] មិនមែន​បញ្ញា មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បញ្ញា​ចេញ មិន​ឈ្មោះថា​បញ្ញា ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បញ្ញា និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បញ្ញា​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិនមែន​បញ្ញា មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែងតែ​បញ្ញា​ចេញ មិន​ឈ្មោះថា​បញ្ញា ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​បញ្ញា និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះថា​បញ្ញា​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637827097021849367
ទៅកាន់ទំព័រ៖