ព្រះត្រៃបិដក ភាគ ៩២

ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ សតិ ឈ្មោះ​ថា​សតិ​ន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ សមាធិ ឈ្មោះថា​សមា​ធិន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ បញ្ញា ឈ្មោះ​ថា​បញ្ញិ​ន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ អនញ្ញ​តញ្ញស្សា​មី​តិ ឈ្មោះថា អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ អញ្ញៈ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ។ អញ្ញាតា​វី ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ចក្ខុន្ទ្រិយ។បេ។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ។
 [៥] មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ជិវ្ហិន្ទ្រិយ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​កាយិន្ទ្រិយ។ មិនមែន​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​មនិន្ទ្រិយ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637827082535661659
ទៅកាន់ទំព័រ៖