ព្រះត្រៃបិដក ភាគ ៩២

មិន​ឈ្មោះ​ថា​អញ្ញៈ​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។
 [១០៩] មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ អើ។បេ។ មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះថា​ឥន្ទ្រិយ​ឬ។ ពួក​ឥន្ទ្រិយ​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី ឈ្មោះថា​ពួក​ឥន្ទ្រិយ ពួក​ធម៌​ដ៏​សេស វៀរលែង​តែ​អញ្ញាតា​វី និង​ពួក​ឥន្ទ្រិយ​ចេញ មិន​ឈ្មោះ​ថា​អញ្ញាតា​វី​ផង មិន​ឈ្មោះថា​ពួក​ឥន្ទ្រិយ​ផង។ មិនមែន​ពួក​ឥន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។

ចប់ និទ្ទេសវារៈ។
ចប់ បណ្ណ​ត្តិ​វារៈ។

ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637827097482275887
ទៅកាន់ទំព័រ៖