ព្រះត្រៃបិដក ភាគ ៩២
កើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈ មិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈ មានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[១១២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មិនមែនជាស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ស្ត្រីអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីអ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[១១៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មិនមែនជាបុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងទេ
ID: 637827098019591517
ទៅកាន់ទំព័រ៖