ព្រះត្រៃបិដក ភាគ ៩២
ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។
[១១៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ វៀរចាកឧបេក្ខា កាលចាប់បដិសន្ធិ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[១១៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង
ID: 637827098496950260
ទៅកាន់ទំព័រ៖