ព្រះត្រៃបិដក ភាគ ៩២

ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [១១៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នកមាន​ចក្ខុ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ ជា​ញាណសម្បយុត្ត កាល​ចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637827098745568537
ទៅកាន់ទំព័រ៖