ព្រះត្រៃបិដក ភាគ ៩២

បញ្ញិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [១១៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ មានចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [១២០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី ជា​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​ស្ត្រី​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637827098980571016
ទៅកាន់ទំព័រ៖