ព្រះត្រៃបិដក ភាគ ៩២
[១២១] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់បុរស អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរស អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឃានិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរស អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
[១២២] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
ID: 637827099255880727
ទៅកាន់ទំព័រ៖